Jackie Chan លុបចោលទស្សនកិច្ចទៅវៀតណាម ដោយសារអ្នកគាំទ្រខឹងយ៉ាងខ្លាំង...​!!
ព័ត៌មានអន្តរជាតិ
680

តារាភាពយន្ដសិល្បៈក្បាច់គុន​ Jackie Chan បានគ្រោងធ្វើទស្សនកិច្ចទៅ​​កាន់ប្រទេសវៀតណាម សម្រាប់អង្គការសប្បុរសធម៌មួយ ត្រូវបានលុបចោល បន្ទាប់ពីមានការរិះគន់លើអនឡាញទាក់ទិននឹងការអះអាងកាន់កាប់ទឹកដីរបស់ចិនលើសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

តារាកើតនៅហុងកុងរូបនេះគ្រោងនឹងមកវៀតណាមនៅថ្ងៃទី១០វិច្ឆិកាដើម្បីគាំទ្រអង្គការ Operation Smile ដែលផ្តល់ជូនការវះកាត់ឥតគិតថ្លៃដល់កុមារដែលខូចមុខមាត់។

ប៉ុន្តែដំណើរ​ទស្សនកិច្ចនេះត្រូវលុបចោលវិញ បន្ទាប់ពីអ្នកលេងហ្វេសប៊ុកឆេវឆាវរាប់សិបពាន់នាក់សម្រុកចូលមកបញ្ចេញយោបល់នៅលើទំព័រផ្លូវការរបស់អង្គការ នៅពេលទស្សនកិច្ចរបស់គាត់ត្រូវបានប្រកាសកាលពីសប្តាហ៍មុន។

ការបញ្ចេញយោបល់ខ្លះអះអាងថា Chan បាននិយាយគាំទ្រខ្សែបន្ទាត់ ៩ ត្រេរបស់ចិន ដែលជាលេសប្រវត្តិសាស្ត្រដើម្បីអះអាងកាន់កាប់ទឹកដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដ៏សម្បូរធនធាន។

ទោះយ៉ាងណា កន្លងមកលោក Chan មិនដែលបង្ហាញការគាំទ្រជាសាធារណៈសម្រាប់ការអះអាងកាន់កាប់ទឹកដីជម្លោះនេះទេ៕

ប្រភព៖ scmp