​គោព្រៃជំទង់កម្ពុជា ស៊ុត២គ្រាប់ធ្វើឲ្យ​​ថៃចុកឈាម​ ​AFC U19 Championship 2020(វីដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម​១៩ឆ្នាំកម្ពុជា បានយកឈ្នះក្រុមភ្ញៀវ U19 ថៃ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020 នៅពហុកីឡដ្ឋានជាតិអូឡាំពិក​កាលពីយប់មិញនេះ។

នេះជាការប្រកួតលើកទី៣ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល G សម្រាប់ក្រុមទាំងពីរ បន្ទាប់ពីខកខានជួបគ្នាត្រឹមតែជិត ៣ខែប៉ុណ្ណោះ គិតចាប់តាំងពីបានជួបគ្នាចុងក្រោយកាលពាក់កណ្តាលខែសីហា ឆ្នាំ២០១៩ ពេលកម្ពុជាយកឈ្នះក្នុងលទ្ធផល ៤-៣ នៅប្រទេសវៀតណាម​៕