របួសធ្ងន់២នាក់ ក្រោយម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបួន
ព័ត៌មាន
254

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតមានឡើងវេលាម៉ោង១២និង១០នាទី យប់ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិបរទេសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5849 ធ្វើដំណើរនៅតាមបណ្ដោយផ្លូវ១២៣។ ចំណែកម៉ូតូឌ្រីមសង់វិញ បើកបរគ្នា២នាក់ធ្វើដំណើរនៅតាមបណ្ដោយផ្លូវ១២៣ ក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងឌ្រីមសង់រងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងនិងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕