យុវជន២នាក់ ជិះម៉ូតូលឿនទៅបុករថយន្តស៊េរីទំនើប របួសធ្ងន់ម្នាក់
ព័ត៌មាន
368

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកជាមួយរថយន្តស៊េរីទំនើប បណ្ដាលឲ្យមានអ្នករងរបួសម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង១និង១០នាទី យប់ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1X-9889 ធ្វើដំណើរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ ចំណែករថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6448 កំពុងធ្វើដំណើរចេញពីផ្លូវលំ លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យមានអ្នករងរបួសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទាំងសងខាងចូលកៀន ដើម្បីឲ្យភាគីទាំងសងខាងធ្វើការចរចារគ្នាផងដែរ៕