(ក្តៅៗ) ថៃ នារីសុជាតា និងកញ្ញា ប៊េនីយ៉ាំង ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅខ្លួនឲ្យចូលបំភ្លឺ តាមពាក្យបណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា (មានវីដេអូ)
កម្សាន្ត
65.7K

ភ្នំពេញ៖ យោងតាមលិខិតអញ្ជើញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលអង្គភាព TVFB ទទួលបាននៅវេលាម៉ោង៦និង៤៨នាទី​យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញឈ្មោះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាក់នៅផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម ។

លិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តងរបស់ឈ្មោះ គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកញ្ញា ថៃ នារីសុជាតា ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ ។

ក្នុងនោះក៏មានលិខិតអញ្ជើញ ឈ្មោះ លី សុគន្ធារី ភេទស្រី ស្នាក់នៅផ្ទះ១២៥ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺ ក្នុងករណីខាងលើនេះផងដែរ ៕