ហេតុតែក្រ ឡើងបេះអម្ពិលយកទៅលុយគ្រាន់បានលុយខ្លះ បែរជាធ្លាក់បាក់.កស្លាប់..
ព័ត៌មាន
507

កំពង់ឆ្នាំង៖ បុរសម្នាក់ បានបាក់.កស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ខណៈឡើងអម្ពិល ក្នុងបំណងយកទៅលក់ បែរជារអិលជើងធ្លាក់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះដែលស្លាប់នេះ​ មានឈ្មោះ វឿន ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បានឡើងដើមអម្ពិល ដើម្បីបេះផ្លែយកទៅលក់នៅឯផ្សារ លុះឡើងដល់ចុងអម្ពិល ស្រាប់តែរអិលជើងធ្លាក់មកដី បាក់.កស្លាប់ ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យទៅលើសាកសព និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕