ភ័យបះសក់! រថយន្តស្ទូចដាច់ហ្វ្រាំង ចុះពីផ្លូវចំណោត ពីវេទិកាវិមានឯករាជ្យនៅក្រុងព្រះសីហនុ
ព័ត៌មាន
299

ខេត្តព្រះសីហនុ៖ រថយន្តស្ទូចមួយគ្រឿង បានដាច់ហ្វ្រាំង ខណៈដែលកំពុងបើកបរចុះពីផ្លូវចំណោត ពីវេទិកាវិមានឯករាជ្យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប៉ុន្តែភ្លាមៗ អ្នកបើកបរនៅរក្សាស្មារតីល្អ ដោយព្យាយាមកាច់ចង្កូតគេចចុះ គេចឡើង មិនឲ្យបុកប៉ះរថយន្ត និងម៉ូតូផ្សេងៗ រហូតទៅដល់ឡើងចំណោតត្រីដាវ មុខអនុវិទ្យាលយ័សម្តេចឪ ទើបរថយន្តនេះអស់ល្បឿន។

ចាត់ទុកថាជាសំណាងដែរ ដែលតាមផ្លូវនេះ មិនមានចរារណ៍មមារញឹកឬកកស្ទះ គេចផុតពីគ្រោះថ្នាក់បាន៕