អាសូរណាស់! ស្លាប់ម្នាក់ភ្លាមៗយ៉ាងរន្ធត់ នៅផ្លូវសម្តេចសង្ឃទេពវង្ស
ព័ត៌មាន
618

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់នៅនឹងកន្លែង ខណៈដែលជិះម៉ូតូធ្លាក់ពីលើផ្លូវ បោកក្បាលធ្ងន់ធ្ងររហូតស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសម្តេចសង្ឃទេពវង្ស ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ស៊យ អ៊ួន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកម្មករ រស់នៅក្រុម១៩ ភូមិ១ ឃុំទំនប់រលក ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕