ចាប់ខ្លួនជនជាតិចិនម្នាក់ ធ្លាប់ជាប់គុកនៅប្រទេសចិន៣ឆ្នាំ ក្រោយគាស់ទូដែក យកលុយនិងគ្រឿងអលង្ការ សរុបជាង៨ម៉ឺនដុល្លារ ក្នុងបុរីប៉េងហួត
ព័ត៌មាន
1.51K

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅប្រទេសចិន៣ឆ្នាំ ពាក់ព័ន្ធករណីលួច ពេលនេះត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការចាប់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋក្នុងបុរីប៉េងហួតបឹងស្នោរ លើកទូដែក ដែលមានលុយនិងគ្រឿងអលង្កា សរុបជាង៨ម៉ឺនដុល្លារ ខណៈដែលជនរងគ្រោះមិននៅផ្ទះ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបូរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ P០៦ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ CHE SHAO DONG អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារ CHINAWING បន្ទប់លេខ៧០១ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោះឈ្មោះ កៅ ដាម៉ៃទីម៉ា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ។

ក្នុងនោះសម្ភារបាត់បង់រួមមាន៖ ទូដែក១ មានលុយ គ្រឿងអលង្ការមួយចំនួន, ប្រាក់ដុល្លារ ចំនួន ៤ម៉ឺនដុល្លារ, សរុបជាង ៨ម៉ឺនដុល្លារ, ប្រាក់រៀល ២លានរៀល។

ប៉ុន្តែក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញ ឧបកណ៍ផ្សារដែក១ (ប៉ុស្តិ៍ផ្សារ), ញញួ១, ព្រលៀក១, ស្រោមដែ១គូរ, និងកាបូប២ ហើយជនសង្ស័យបានសារភាពថា ធ្លាប់ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ នៅប្រទេសចិន ពីបទលួច។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕