សូមជួយស៊ែរផងបងប្អូន ដើម្បីឲ្យកូនស្រីរបស់គាត់ឃើញត្រឡប់រកម្តាយវិញ ព្រោះគាត់ខំកាន់រូបកូនស្រីតាំងពីខេត្តកណ្តាល មកដល់ភ្នំពេញ ដើររកទាំងអស់សង្ឃឹម...
ព័ត៌មាន
1.17K

ភ្នំពេញ៖ ស្ត្រីវ័យ៤០ឆ្នាំម្នាក់ កាន់រូបថតកូនស្រីដើររកពេញក្រុងភ្នំពេញ ព្រោះបានបាត់ទៅជាមួយសង្សារជាច្រើនខែមកហើយ ដោយគ្មានទាក់ទងទៅក្រុមគ្រួសារសោះ ធ្វើឲ្យគាត់មានក្តីបារម្ភជាខ្លាំង ។

បើតាមស្ត្រីជាម្តាយមានឈ្មោះ ឆោម យឺន អាយុ៤០ រស់នៅភូមិព្រែកអំពៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ហុង ស្រីខូច អាយុ១៧ឆ្នាំ ទីកន្លែងកំណើតនៅភូមិព្រែកអំពៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានមកធ្វើការនៅភ្នំពេញ ក៏បានជួបបុរសម្នាក់ហើយស្រលាញ់គ្នា តែអ៊ុំស្រីជាម្តាយមិនពេញចិត្តបុរសនោះ ហើយគាត់ក៏ធ្លាប់យកកូនស្រីទៅនៅផ្ទះរបស់គាត់នៅឯស្រុកវិញ តែដោយសារកូនស្រីចង់មកធ្វើការនៅភ្នំពេញ ដើម្បីជួយសម្រាលទុក្ខលំបាករបស់គាត់ ទើបធ្វើឲ្យគាត់ដាច់ចិត្តឲ្យកូនស្រីមកធ្វើការនៅភ្នំពេញម្តងទៀត ស្រាប់តែអំឡុងខែឧសភា ឆ្នាំ២០១៩ កូនស្រីរបស់គាត់បាត់ដំណឹងសូន្យឈឺង មិនដែលទាក់ទងទៅគាត់ តាំងពីពេលនោះរហូតមក ។ គាត់បានបន្តថា នៅពេលដែលកូនស្រីគាត់បាត់ខ្លួននោះ បុរសម្នាក់ត្រូវជាសង្សារក៏បានបាត់ខ្លួនដែរ ទើបធ្វើឲ្យគាត់មានក្តីបារម្ភយ៉ាងខ្លាំង មិនដឹងថាសុខទុក្ខកូនយ៉ាងណា ទើបដាច់ចិត្តមកភ្នំពេញដើរកាន់រូបថតកូនស្រី និងបានឲ្យក្រុមការងារTVFB ជួយផ្សព្វផ្សាយរកផងដែរ។

ទោះជាយ៉ាងណា អ៊ុំស្រីមិនបានខឹងស្អប់កូនស្រីរបស់គាត់ទេ បើទោះជាកូនស្រីរបស់គាត់ទាក់ទងជាមួយបុរសនោះក៏ដោយ អោយតែកូនស្រីព្រមត្រឡប់ទៅផ្ទះវិញ គាត់នឹងរៀបចំអោយកូនរបស់គាត់បានរៀបការតាមប្រពៃណី កុំអោយកូនធ្វើបែបនឹង ព្រោះគាត់បានទឹកមិនសូវបានទេ ខ្វល់ចិត្តនឹងកូនស្រីរាល់ថ្ងៃ។

បើប្អូនណាបានឃើញសូមជួយទាក់ទងមកគាត់ផងតាមរយៈលេខទូរស័ព្ទ ០៨៦ ២៨៥ ៨៤១៕ សូមអរគុណ!!!