ផ្ទុះការរិះគន់រឿងលែងកូនក្រពើខ្លាំងពេក ពេលនេះលោក​ជំទាវ ហ៊ុន ស៊ីណាត ឆ្លើយតបទៅកាន់អ្នករិះគន់..
ព័ត៌មាន
7.56K

ក្នុងបណ្តាញសង្គម បាននិងកំពុងមានការផ្ទុះកក្រើកខ្លាំង ទៅនឹងការលែងកូនសត្វក្រពើ របស់លោក ​ជំទាវ ហ៊ុន ស៊ីណាត ទៅក្នុងទឹកទក្សិណអង្គរ ។

ក្នុងនោះមហាជនជាច្រើន បានសម្តែងការព្រួយបារម្ភខ្លាំង ទៅនឹងសត្វក្រពើនេះ តើនឹងមានហេតុការណ៍អ្វីកើតឡើងនៅថ្ងៃមុខ ខណៈដែលម្ចាស់គណនី Facebook មួយដែលមានឈ្មោះ Rambo Phon បានធ្វើការលើកឡើងឲ្យដឹងថា ៖ « បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្អរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!» ធ្វើឲ្យមហាជនជាច្រើនមានការShare ចែករំលែកតៗគ្នា។

ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានឆ្លើយតបទៅកាន់អ្នករិះគន់ និងជេរលោកជំទាវវិញថា « ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសាព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ» ៕