ជប៉ុន ​រឹបអូសបានគ្រឿងញៀនកូកាអ៊ីន​៤០០គីឡូក្រាម មានតម្លៃប្រមាណ៧៣លានដុល្លារ​អាមេរិក!!
ព័ត៌មានអន្តរជាតិ
390

បរទេស៖ អ្នកនាំពាក្យគយ បានថ្លែងនៅ​ថ្ងៃសុក្រ (៨ វិច្ឆិកា) ថា អាជ្ញាធរជប៉ុន បានចុះរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីន (cocaine) ដែលមានទម្ងន់សរុបរហូតដល់ ៤០០គីឡូក្រាម និងត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ ៧៣លានដុល្លារអាមេរិក នៅកំពង់ផែទីក្រុងកូបេ (Kobe) ភាគខាងលិចប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

មន្ត្រីជប៉ុនបានឲ្យដឹងថា ការស៊ើបអង្កេតអំពីករណីលួចរត់ពន្ធគ្រឿងញឿនខាងលើនេះ ត្រូវបានចាប់ផ្តើមតាំងតែពីខែតុលា ហើយទើបរហូតមកដល់ព្រឹកថ្ងៃសុក្រនេះទើបជប៉ុន បានប្រកាសអំពីការចាប់បាន ក្នុងចំនួនច្រើនបំផុតដែលមិនធ្លាប់មានពីមុនមក។ អ្នកនាំពាក្យនៃមន្ត្រីស៊ើបអង្កេតជប៉ុនបានប្រាប់បណ្តាញព័ត៌មាន AFP ថា «វាជាការបំបែកំណត់ត្រាមួយ ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន សម្រាប់ការចាប់បានគ្រឿងញៀនប្រភេទកូកាអ៊ីននេះ»។

គួរបញ្ជាក់ថា អាជ្ញាធរជប៉ុនមិនទាន់បង្ហើបឲ្យដឹងពីប្រភព នៃគ្រឿងញៀនដ៏ច្រើនខាងលើនេះឡើយ ប៉ុន្តែក៏មានការសន្និដ្ឋានផងដែរថា វាអាចត្រូវបានបញ្ជូនមកកាន់កំពុងផែកូបេ ដោយការភ័ន្តច្រឡំ។ នរណាក៏ដឹងដែរថា ជប៉ុនជាប្រទេសដីកោះដែលមានច្បាប់តឹងរ៉ឹងបំផុត ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ

ប្រភព៖ Channel News Asia