ល្ងាចនេះ! តើកម្ពុជា អាចធ្វើឲ្យថៃ ចុកឈាមដូចលើកមុនទេ..?

​​ក្រុមជម្រើសជាតិU19​​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​U19​​ថៃ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U19 Championship ​ក្នុង​ពូល​G នៅ​ល្ងាច​ម៉ោង​៦និង៣០​នាទី​នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ​។

ដោយឡែកបើយើងងាកមើលមុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​​កម្ពុជា​បំបាក់ថៃ ​ទម្លាក់​ក្រុម​ខ្លាំង​មួយ​នេះ​បាន​ក្នុង​លទ្ធផល ៤-៣ លេង​ពាន AFF ​U18 ​នៅ​វៀតណាម​កាលពីកន្លងទៅ ​ដោយ​កីឡាករ សៀង ចន្ធា ​រក​បាន​២​គ្រាប់​នៅ​ចុង​ម៉ោង ​ជួយ​ក្រុម​គោ​ព្រៃ​ជំទង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​តែ​ម្ដង។

ដូច្នេះហើយ តើលើកនេះកម្ពុជា ​​នៅ​តែ​អាច​ផ្ដល់​មេរៀន​ចុក​ចាប់ ពិបាក​ទ្រាំ​ឱ្យ​ក្រុម​ថៃ​ម្ដង​ទៀត​ឬ​យ៉ាង​ណា?​៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា