រថភ្លើងល្បឿនលឿនចំនួន​១០​គ្រឿងរបស់ជប៉ុន ​ក្លាយជាដែកអេតចាយ ក្រោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ!!​
ព័ត៌មានអន្តរជាតិ
267

បរទេស៖ រថភ្លើងល្បឿនលឿនចំនួន​១០​គ្រឿង ដែលលិចលង់ដោយសារព្យុះ Hagibis កាលពីខែមុន ត្រូវបានបោះបង់ចោលក្លាយជាដែកអេតចាយទាំងអស់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩​។

គួរជម្រាបថា ផ្នែកមួយចំនួនរបស់រថភ្លើងនៅប្រើការបាន ប៉ុន្ដែតម្លៃរថភ្លើងទាំងមូលបានបាត់បង់ពី ១០០​លាន ទៅ​១៣៥ លានដុល្លាររួចទៅហើយ។

ខ្សែរថភ្លើងពីទីក្រុង Hokuriku ទៅទីក្រុង Shinkansen ត្រូវបានប្ដូរទៅទីក្រុង Nagano វិញ។ ព្យុះ Hagibis ដែលមានល្បឿន ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោងបានស្លាប់ប្រជាជនជប៉ុន ៩០ នាក់ និងពន្លិចទីលំនៅរាប់ពាន់ខ្នងដោយសារទឹកជំនន់។ ហើយវា គឺជាព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ផងដែរ។

ដោយក្នុងនោះ លោក Yuji Fukasawa ប្រធានក្រុមហ៊ុនផ្លូវដែក East Japan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា៖«ទឹកជំនន់បានបំផ្លាញសមាសធាតុសំខាន់ៗជាច្រើនរួមមានម៉ូទ័រនិងប្រព័ន្ធហ្វ្រាំង។ បើនិយាយពីស្ថេរភាពនិងសុវត្ថិភាពវាជាការសមស្រប»៕

ប្រភព៖ BBC