Son​ចេញ​​មុខ​និយាយ​រឿង​ប៉ះ​ទង្គិច​ជាមួយ Gomes ហើយ!!

ខ្សែប្រយុទ្ធរបស់ក្រុម​Spurs កីឡាករ Son Heung-min បាននិយាយថា​ គេ​ពិត​ជា​សុំ​ទោស​សម្រាប់​ការ​ប៉ះ​ទង្គិច​ជាមួយ​លើ Andre Gomes របួស​មាន​របួស​បាក់​ក​ជើង​ស្ដាំ។​

Gomes បានធ្វើការវះកាត់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីរូបគេ​បាក់ឆ្អឹង​.កជើងខាងស្តាំ នៅក្នុងការប្រកួតលីកកាលពីថ្ងៃអាទិត្យ។

Son បាននិយាយប្រាប់សារព័ត៌មាន BT Sport ថា៖ «វាពិតជាលំបាកណាស់នៅប៉ុន្មានថ្ងៃ.. បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុង ជ័យជម្នះ ៤-០ Champions League របស់ Spurs នៅ Red Star Belgrade​​។ ខ្ញុំបានដឹងថា ខ្ញុំពិតជាមានសំណាងណាស់ ដែលមានការគាំទ្រពីសំណាក់អ្នកគាំទ្រនិងមិត្តរួមក្រុម»។

Sonបន្ថែមទៀតថា៖ «ខ្ញុំអាចនិយាយបានថា ខ្ញុំពិតជាសោកស្តាយចំពោះគ្រោះថ្នាក់និងស្ថានភាពនេះ ប៉ុន្តែខ្ញុំត្រូវតែផ្តោតលើក្រុម ហើយខ្ញុំត្រូវតែបន្តទៅមុខទៀត ហើយវាជាការឆ្លើយតបដ៏ត្រឹមត្រូវចំពោះប្រជាជនទាំងអស់ដែលបានគាំទ្រខ្ញុំ»៕

ប្រភព៖ BBC