បឹងកេត​ គ្រង​​ពានម្ចាស់ជើងឯក​ Hun Sen Cup2019​ ក្រោយ​ឈ្នះ​​​ព្រះខ័នរាជស្វាយរៀង បាល់​១១​ម៉ែត្រ​

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រង្វាន់​ Hun Sen Cup​ ឆ្នាំ​២០១៩​ បាន​បញ្ចប់​ទៅ​ហើយ​កាលពីយប់មិញ​នេះ ​នៅ​ឯ​ទីលាន​បាល់ទាត់​ RSN​ ដោយ​ម្ចាស់​ជើងឯក​នោះ​ធ្លាក់​ទៅ​លើ​ក្រុម​បឹងកេត ក្រោយឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៦-៥។​

វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​បឹងកេត​ និង​ព្រះខ័នរាជស្វាយរៀង​ គឺ​តានតឹង​ និង​ស្វិតស្វាញ​តែ​ម្ដង​ ក្នុង​នោះ​ពេញ​៩០​នាទី​ក្រុម​ទាំង​ពីរ​រក​បាន​១គ្រាប់​ដូច​គ្នា។ ​ក្រុម​មក​ពី​ស្វាយរៀង​ខាង​លើ​នេះ​បាន​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​បឹងកេត​ ដោយ​សារ​តែ​ក្រុម​ខ្លួន​មាន​គ្នា​រហូត​១១នាក់​ ស្រប​ពេល​ដែល​ក្រុម​ប្រកួត​ប្រជែង​សល់​គ្នា​១០​នាក់​ប៉ុណ្ណោះ​ព្រោះ​កីឡាករ​១រូប​ទទួល​បាន​កាត​ក្រហម។​

​ក្រុម​បាល់ទាត់​បឹងកេត​ឈ្នះ​ព្រះខ័នរាជស្វាយរៀង​ ដោយ​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​ក្នុង​លទ្ធផល​ ៦-៥ ក្លាយ​ជា​ម្ចាស់​ពាន​ Hun Sen Cup​ ឆ្នាំ​២០១៩​ នេះ​តែ​ម្ដង៕​

រូបភាព៖ Boeung Ket Football Club