វ័យត្រឹមតែ១៩ឆ្នាំសោះ កញ្ញា សូ ស្រីនិ ​មានក្រុមហ៊ុនផ្ទាល់ខ្លួនរីកចម្រើនខ្លាំង​ត្រឹមពេល​ខ្លី...
សុខភាពនិងសម្រស់
634

ដូចប្រិយមិត្តបានស្គាល់មកហើយនូវក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ SO SREYNI ដែលកញ្ញា សូ ស្រីនិ ជាម្ចាស់ក្រុមហ៊ុនផ្ទាល់តែម្តង បង្កើតនូវវគ្គបណ្តុះបណ្តាល«យុទ្ធសាស្ត្រលក់លើ Facebook កម្រិតកំពូល»ដល់តំណាងចែកចាយដើម្បីពង្រឹងជំនាញនៅក្នុងការលក់លើប្រព័ន្ធ Online បន្ថែមទៀត។ ក្រោយក្រុមហ៊ុនផលិតផលថែរក្សាសម្រស់កញ្ញាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល២ខែនៅក្នុងទីផ្សារ ដោយទទួលបានតំណាងចែកចាយដល់ទៅជាង៦០០នាក់ និងលក់ផលិតផលបានរហូតទៅដល់រាប់ម៉ឺនប្រអប់។

ក្នុងនោះ កញ្ញា កញ្ញា សូ ស្រីនិ បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនជោគជ័យខ្លាំងគឺមានកត្តាសំខាន់៣យ៉ាង៖

ទី១ គុណភាពផលិតផលស្ដង់ដារប្រទេសថៃ។

ទី២ តម្លៃផលិតផលសមស្របនឹងប្រជាជនក្នុងស្រុក។

​និងទី៣ ជាកត្តាចំបងដែលជាកតាលីករខ្លាំងក្នុងភាពជោគជ័យនេះគឺក្រុមហ៊ុនមានយុទ្ធសាស្រ្ត ផែនការសម្រាប់បង្រៀនតំណាងចែកចាយអោយក្លាយជាអ្នកលក់អាជីព។

បើយោងតាម កញ្ញា សូ ស្រីនិ ដែលជា CEO SO SREYNI Co.,Ltd ​ដែលមានម៉ាកសញ្ញា D.X.L (De’Xing Li) បានបន្ថែមទៀតថា គោលបំណងនៅក្នុងការបង្កើតវគ្គបណ្តុះបណ្តាលនេះឡើងគឺ ក្រុមហ៊ុនមើលឃើញថាតំណាងចែកចាយភាគច្រើនពួកគាត់មិនសូវចេះប្រើផេក(Facebook Page) ភាគច្រើនលក់តែនៅលើគណនី (Account)​ផ្ទាល់ខ្លួន សម្រាប់តម្រូវការអតិថិជននៅតាមតំបន់របស់ពួកគាត់ប៉ុណ្ណោះ ដែលជាកត្តាដែលគាត់មិនអាចរីកចម្រើនខ្លាំង។

បន្ថែមពីនេះទៅទៀត កម្មវិធីនេះបង្កើតឡើង ដើម្បីឱ្យតំណាងចែកចាយទាំងអស់បានជួបជុំគ្នាចែករំលែកនូវបទពិសោធក្នុងការលក់ ហើយតំណាងចែកចាយទាំងអស់នឹងទទួលបានចំណេះដឹងកាន់តែច្បាស់លាស់ថែមទៀតទាក់ទងជាមួយការ Boost Page គន្លឹះគ្រប់គ្រងការលក់ Online និងចំណេះដឹងជាច្រើនដើម្បីធ្វើឱ្យការលក់របស់ពួកគាត់កាន់តែជោគជ័យ។

មិនតែប៉ុណ្ណោះ ដោយសារតែនេះជាចំណុចខ្វះខាតមួយដែលក្រុមហ៊ុនមើលឃើញ ដូចនេះហើយកញ្ញាចង់ពង្រឹងនូវការលក់របស់តំណាងចែកចាយក្លាយទៅជាអ្នកលក់ Online ម្នាក់ដែលមានជំនាញច្បាស់លាស់ និងមានការសិក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើការលក់ Online រួមជាទាំងយល់ច្បាស់ពីការធ្វើទីផ្សារ។ ចាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះហើយតំណាងចែកចាយទាំងអស់នឹងក្លាយទៅជាអ្នកលក់ Online អាជីព មិនមែនត្រឹមតែជាស្រ្តីមេផ្ទះធម្មតាទៀតនោះទេ។

លើសពីនេះទៅទៀត ​តំណាងចែកចាយ នឹងមានឱកាសទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីក្រុមហ៊ុនដូចជា រង្វាន់លើកទឹកចិត្ត(ចិញ្ចៀនផ្លាកទីន ចិញ្ចៀនមាសជាច្រើនវង់ លើសពីនេះទៅទៀតពួកគាត់ទទួលបាន Commission ព្រមទាំងវិញ្ញាប័ត្របញ្ចប់វគ្គបណ្ដុះបណ្ដាល និង លិខិតសរសើរសម្រាប់តំណាងចែកចាយឆ្នើមផងដែរ។

ជាក់ស្តែង ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ SO AREYNI មានផលិតផលដូចជា ថែរក្សាស្បែកមុខ ខ្លួន និងព្យាបាលក្លៀក ដែលជាផលិតផលស្ដង់ដារ គុណភាពខ្ពស់ តម្លៃសមរម្យ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល មិនមានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់ស្បែកនោះឡើយ។

គួរបញ្ជាក់ថា ​ក្រុមហ៊ុនកំពុងត្រូវការតំណាងចែកចាយបន្ថែមជាច្រីននាក់ទៀតផងដែរ ដែលជាឱកាសសម្រាប់អ្នកចង់បង្កើនចំណូលជាមួយការលក់លើប្រព័ន្ធ Online ទទួលបានទាំងសម្រស់ស្រស់ស្អាត និង ចំណេះដឹងក្នុងការលក់។​ អាស្រ័យដ្ឋាន៖បុរីភិពភថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិត៖089 809 583/ 016 853 669៕ សូមអរគុណ!!