ជាងកាត់សក់ដ៏ល្បីល្បាញ​ផ្ទាល់ខ្លួនរបស់​Ronaldo ត្រូវគេចាក់ស្លាប់នៅបន្ទប់សណ្ឋាគារក្នុងប្រទេសស្វីស

ជាងកាត់សក់ដ៏ល្បីល្បាញម្នាក់ ដែលគេហៅគាត់ថា កន្ត្រៃរបស់ Cristiano Ronaldo ត្រូវបានគេចាក់ស្លាប់ក្នុងសណ្ឋាគារមួយក្នុងប្រទេសស្វីស។ ​

លោក Ricardo Marques Ferreira ត្រូវបានប្រកាសជាជនរងគ្រោះនៃការសម្លាប់ ដែលសាកសពរបស់គាត់ត្រូវបានរកឃើញដោយអ្នកបោសសំអាតម្នាក់នៅឯសណ្ឋាគារជំនួញមួយក្នុងសង្កាត់ Albisrieden របស់ទីក្រុង Zurich កាលពីថ្ងៃសុក្រ។

កាសែតឈានមុខគេរបស់ព័រទុយហ្គាល់ Correio da Manha កាលពីថ្ងៃអាទិត្យបានភ្ជាប់គាត់ទៅនឹងអតីតតារាឆ្នើមរបស់ក្លឹប Real Madrid និង Man United ដោយពណ៌នាគាត់ថាជាជាងកាត់សក់ផ្ទាល់របស់ Cristiano Ronaldo ។

សាកសពដែលត្រូវបានគេរកឃើញនៅម៉ោងប្រហែល ២ រសៀលថ្ងៃសុក្រ ត្រូវបានគេរកឃើញនៅលើគ្រែដោយមានស្នាមរបួសជាច្រើនកន្លែង។ អាវុធសម្រាប់ករណីឃាតកម្មនេះមិនត្រូវបានរកឃើញនៅកន្លែងកើតហេតុទេ។

ចាប់តាំងពីពេលនោះមកប៉ូលិសបានចាប់ខ្លួនបុរសអាយុ ៣៩ ឆ្នាំម្នាក់ ដែលគេយល់ថាជាជនជាតិប្រេស៊ីល។ មិនទាន់មានការអត្ថាធិប្បាយជាផ្លូវការណាមួយស្តីពីមូលហេតុ ដែលអាចកើតមានចំពោះបទឧក្រិដ្ឋនេះទេ៕

ប្រភព៖ Thesun