Real ចង់បាន​​Sterling ដោយប្តូរ​Baleនិងថែមប្រាក់​៧០​លានផោនឲ្យ​Man City!!​

តាមសេចក្តីរាយការណ៍បាន​ឲ្យដឹង​ថា ក្លឹប Real Madrid បានត្រៀមរួចរាល់​ក្នុងគោលដៅ​ចង់នាំយកកីឡាករខ្សែប្រយុទ្ធ Raheem Sterling របស់ក្លឹបមេឃខៀវ Manchester City ដោយនឹងមានការផ្លាស់ប្តូរជាមួយកីឡាករខ្សែប្រយុទ្ធ Gareth Bale បូករួមជាមួយ​ទឹកប្រាក់បន្ថែមប្រមាណ​៧០លានផោនទៀត។

បើតាមការចេញផ្សាយសារព័ត៌មានSky Sport នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្លឹបយក្ស Real Madrid ដែលមានលោក Jose Angel Sanchez ជាអគ្គនាយកផ្នែកទីផ្សារដោះដូរកីឡាករ បានជួបពិភក្សាជាមួយអ្នកចាត់ការផ្ទាល់របស់ Raheem Sterling នារដូវកាលនេះ ប៉ុន្តែត្រូវបានខកខានទៅវិញក្នុងការនាំយកកីឡាកររូបនេះទៅកាន់កីឡដ្ឋាន Bernabeu តែប្រធានក្លឹប លោក Florentino Perez ក៏បានលើកឡើងដែរថា បើមិនមានការពិភក្សាណាមួយនោះ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Raheem Sterling និងកើតឡើងដល់ ១៥០លានផោនគិតត្រឹម ១២ខែទៅបន្ទាប់ទៀត។

Bale​បានស្វែងរកការចាកចេញពីក្លឹប ប៉ុន្តែវានៅតែមិនច្បាស់ថាតើលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ Man City នឹងចាប់អារម្មណ៍នឹងកីឡាករសញ្ជាតិវែលវ័យ​៣០​ឆ្នាំរូបនេះឬយ៉ាងណា។

គួររម្លឹកថា ​កីឡាករវេលរូបនេះបានចាកចេញពីទឹកដីអង់គ្លេលនៃក្លឹប Tottenham Hotspur ទៅកាន់ក្លឹប Madrid របស់ La Liga កាលឆ្នាំ២០១៣ ក្នុងកំណត់ត្រាពិភពលោកប្រមាណជិត​១០០លានផោន៕

ប្រភព៖ Dailymail សម្រួលអត្ថបទ៖ នង ណារិន