ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ « ជនស៊ីវិលមួយក្រុម ចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះ មិនមែនជាសមត្ថកិច្ចស្នងការដ្ឋានទេ » ហើយសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវចំពោះករណីនេះមិនឲ្យកើតមានទៀតឡើយ
ព័ត៌មាន
2.49K

ភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនស៊ីវិលមួយក្រុម ដែលតែងតែចុះចាប់គ្រឿងញៀន នៅម្តុំបឹងកក់នោះ មិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។

ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនឲ្យក្រុមជនស្លៀកស៊ីវិលទាំងនោះ បង្កបញ្ហាទាំងនេះទៀតឡើយ។ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វើសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការ មិនឲ្យមានករណីនេះកើតឡើងទៀតឡើយ៕