Ly Hour Leasing PLC

Bugatti Chrion ឆ្នាំ២០១៧ ជាប់កំណត់ត្រាពិភពលោក ក្នុងនាមជារថយន្ត ដ៏អស្ចារ្យបំផុត !! (មានវីដេអូ)

រថយន្ត Bugatti Chrion បានជាប់កំណត់ត្រាពិភពលោកក្នុងនាមជាប្រភេទរថយន្តដ៏មិនគួរឲ្យជឿមួយគ្រឿង តាមរយៈការអាចប្រើប្រាស់ល្បឿនចាប់ពីសូន្យ រហូតដល់ទៅ២៤៩ម៉ាយ ក្នុងមួយម៉ោង (ស្មើនឹង៤០០គីឡូម៉ែត្រក្នុងមួយម៉ោង) និងចាប់ហ្រ្វាំងឲ្យឈប់បានវិញភ្លាមៗត្រឹមតែរយៈពេល៤២វិនាទីប៉ុណ្ណោះ។

 

ការមានល្បឿនដ៏អស្ចារ្យបែបនេះ ធ្វើឲ្យរថយន្តនេះក្លាយជារថយន្តមានល្បឿនលឿនជាងគេបំផុត បើទោះបីនេះមិនមែនជាប្រភេទរថយន្តប្រណាំងក៏ដោយ ប៉ុន្តែ ក៏មិនមានរថយន្តច្រើនដូចរថយន្ត Bugatti Chrion នេះឡើយ។

រថយន្ត Bugatti ស៊េរីថ្មីនេះ ដំណើរការដោយម៉ាស៊ីន 8.0-litre W16 ដែលអាចឲ្យរថយន្តនេះបង្កើនបានល្បឿនរហូតដល់ទៅ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ៣២,៦វិនាទី ឬបើកបរបានត្រឹមតែចម្ងាយ២,៦គីឡូម៉ែត្រ។

 

ជាមួយគ្នានេះ វាចំណាយពេលត្រឹមតែ៩,៣វិនាទី ឬចម្ងាយត្រឹមតែ៤៩១ម៉ែត្រប៉ុណ្ណោះក្នុងការចាប់ហ្វ្រាំងឲ្យរថយន្តនេះយប់ទាំងស្រុង។ លោក Juan Pablo Montoya ដែលជាអតីតកីឡាករប្រណាំងរថយន្ត Formula 1 និងធ្លាប់បានឈ្នះការប្រណាំង Indy 500 និង Daytona បានធ្វើការសាកល្បងរថយន្តដ៏ទំនើបមួយនេះ ក្រោយពីលោកទទួលការអញ្ជើញភ្លាមៗ ដើម្បីបើកបរ Chiron ដ៏ទំនើបនេះ។

លោក Pablo Montoya បានឲ្យដឹងថា៖ «ការគិតរបស់ខ្ញុំជាលើកដំបូងគឺថា ខ្ញុំនឹងសាកល្បងទៅលើ Bugatti រាល់ចំណុចទាំងអស់ ដើម្បីបើកបររថយន្តដ៏អស្ចារ្យមួយនេះ។ នៅពេលដែលអ្នកបើករថយន្ត Chiron ជាលើកទី១ អ្នកមិនអាចស្រមៃដល់ ពីកំលាំងថាមពលដ៏ខ្លាំងរបស់វាឡើយ»។ រថយន្ត Bugatti Chrion នេះ មានតម្លៃក្នុងទីផ្សារប្រមាណជា ២,៩លានដុល្លារអាមេរិក៕

ប្រភព៖ Baykdang.com




អត្ថបទទាក់ទង៖