(ក្តៅៗ) រកឃើញសពនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននោះហើយ ដោយសពបានអណ្ដែតដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ
ព័ត៌មាន
3.29K

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានច្បាស់ការចុងក្រោយបានបញ្ជាក់ថា សាកសពនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ នៅកោះរ៉ុង ពេលនេះត្រូវបានគេប្រទះឃើញហើយ នៅរសៀល ថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៩នេះ ដោយសាកសពនាង ត្រូវបានអណ្តែតរសាត់តាមសមុទ្រ រហូតដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង ហើយត្រូវបានរកឃើញនៅម្ដុំកោះឆ្លាម ក្នុងខេត្តកោះកុង ពេលសមត្ថកិច្ចកំពុងស្រង់សាកសពឡើងមកលើគោក ដើម្បីធ្វើកោសល្យវិច័យ ។

សូមបញ្ជាក់ផងដែរថា នារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនមានឈ្មោះ Amelia Bambridge អាយុ​២១​ឆ្នាំ មកពីទីក្រុងWorthing (វឺតធីង) នៅភាគខាងលិចនៃទីក្រុង ស៊ូស៊ិក (Sussex) ត្រូវបានគេឃើញចុងក្រោយ នៅក្នុងពិធីជប់លៀង​ឆ្នេរមួយនៅលើកោះរ៉ុង កាលពីថ្ងៃពុធ ហើយបានបាត់ខ្លួន ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ គិតមកទល់ថ្ងៃនេះមានរយៈពេល៨ថ្ងៃហើយ ។

តែការស្លាប់នេះ មិនទាន់ដឹងជាករណីអ្វីនៅឡើយនោះទេ ដោយសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យទៅលើសាកសព ៕