នាយកុយ ហួសចិត្តខ្លាំង ដាក់មួយឃ្លាទៅកាន់អ្នកដណ្តើមប្រពន្ធរបស់នាយក្រិន (មានវីដេអូ)
កម្សាន្ត
892

ភ្នំពេញ៖ មហាជនពិតជាបានជ្រាបហើយ ពីនាយ ក្រិន ដែលជាអ្នកកំប្លែងមួយរូប ទទួលបានប្រជាប្រិយភាពក្នុងវង់កំប្លែងរបស់លោកពូ កុយ ។

នាយក្រិន បានសាងសុភមង្គល រៀបការជាមួយប្រពន្ធ រហូតមានកូនចំនួន៣នាក់ ដែលមកទល់ពេលនេះ កូនៗរបស់នាយក្រិន ក៏កំពុងធំធាត់តាមវ័យផងដែរ ។

ដោយឡែកថ្មីៗស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំង ដោយនាយក្រិន បានទម្លាយថា ប្រពន្ធរបស់ខ្លួនបានផិតក្បត់ខ្លួន ជាច្រើនលើក បំផ្លាញក្តីស្រឡាញ់របស់ខ្លួន និងទំនុកចិត្ត សុភមង្គលរបស់កូនៗ។ ក្នុងនោះ យោងតាមការបង្ហោះ​របស់ នាយក្រិន​នៅលើបណ្តាញសង្គម បានសរសេរថា « កំសត់ កូនប៉ាទាំង៣ កូនយំខឹង ម្ដាយវាជាមនុស្ស អារម្មណជាសត្វ ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ » ។

ការបង្ហោះនេះ ត្រូវបានមិត្តរួមអាជីព និងមហាជនជាច្រើន បានចូលខមមិន និងផ្តល់កម្លាំងចិត្តដល់នាយក្រិនផងដែរ ។

មិនតែប៉ុណ្ណោះ សូម្បីឪពុកធម៌ នាយក្រិន នោះគឺលោក ជួងជី ហៅនាយកុយ ក៏បានសម្តែងការហួសចិត្តជាខ្លាំងចំពោះបុរសដែលឆក់យកប្រពន្ធនាយក្រិន យកទៅ ដោយបានធ្វើការលើកឡើង ជាមួយសារព័ត៌មានក្នុងស្រុកថា ចុះអ្នកណាទៅ វាមិនដឹងថានារីហ្នឹងជាប្រពន្ធនាយក្រិន ទេអី មកយកប្រពន្ធគ្នាអីចឹង ខ្ញុំគ្មានបំណងទៅផ្សះផ្សាឲ្យនាយក្រិន និងប្រពន្ធគេត្រូវរ៉ូវគ្នាវិញទេ ព្រោះជារឿងផ្ទៃក្នុងគ្រូសាររបស់គេ ប៉ុន្តែខ្ញុំហួសចិត្តណាស់ដែលមានប្រុសទៅឆក់យកប្រពន្ធពីនាយក្រិន ហ្នឹង ៕