អាជ្ញាធរផ្អាកដំណេីរការចរាចរណ៍រថយន្តតូច​ ធំ ខណៈស្ពានគៀនជ្រៃ​កំពុងប្រឈម​ ទឹកហូរច្រោះដី​ ដល់គ្រឹះសសរស្ពាន​
ព័ត៌មាន
638

កំពង់ចាម៖ នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅព្រឹក​ ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជំនាញ​ មន្ទីរពាក់ពន្ធ័​ ចុះពិនិត្យមេីលស្ថានភាព​ ស្ពានគៀនជ្រៃ​ ដែលកំពុងប្រឈម​ ទឹកហូរច្រោះដី​ ដល់គ្រឹះសសរស្ពាន​ ពេលនេះត្រូវបានអាជ្ញាធរផ្អាកដំណេីរការចរាចរណ៍រថយន្តតូច​ ធំ​ ឆ្លងកាត់​ ខណៈមន្ត្រីជំនាញចុះមកពិនិត្យនិងសិក្សាផលប៉ះពាល់ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វេីដំណេីរឆ្លងកាត់។

សូមបញ្ជាក់ថា ស្ពានថ្មគៀនជ្រៃ​នេះ​ មានប្រវែង៩០ម៉ែត្រ​ ទទឹ​ង៤ម៉ែត្រ​កន្លះ​ កំពុងប្រឈមផលប៉ះពាល់ បាក់ស្រុត​ ប្រសិនបេីមានទឹកភ្លៀងធ្លាក់វិញនោះ​ ច្បាស់ណាស់នឹងមានការបាក់ស្រុតកាន់តែខ្លាំងឡេីងៗ​ ដូច្នោះអាជ្ញាធរ​ ស្នេីអោយបងប្អូនប្រជាពលរដ្ឋបង្កេីនការប្រុងប្រយត្ន៍ខ្ពស់ក្នងការបេីកបរតាមស្ពានមួយនេះ​ ដែលមានទីតាំងស្ថិតនៅឃុំគៀនជ្រៃ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​៕