ផ្អើលខ្លាំង! នាយ ក្រិន ទម្លាយរឿងប្រពន្ធ ក្បត់ផិតខ្លួនជាច្រើនលើក
កម្សាន្ត
1.77K

ភ្នំពេញ៖ មហាជនពិតជាបានជ្រាបហើយ ពីនាយ ក្រិន ដែលជាអ្នកកំប្លែងមួយរូប ទទួលបានប្រជាប្រិយភាពក្នុងវង់កំប្លែងរបស់លោកពូ កុយ ។

នាយក្រិន បានសាងសុភមង្គល រៀបការជាមួយប្រពន្ធ រហូតមានកូនចំនួន៣នាក់ ដែលមកទល់ពេលនេះ កូនៗរបស់នាយក្រិន ក៏កំពុងធំធាត់តាមវ័យផងដែរ ។

ដោយឡែកថ្មីៗស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំង ដោយនាយក្រិន បានទម្លាយថា ប្រពន្ធរបស់ខ្លួនបានផិតក្បត់ខ្លួន ជាច្រើនលើក បំផ្លាញក្តីស្រឡាញ់របស់ខ្លួន និងទំនុកចិត្ត សុភមង្គលរបស់កូនៗ។

ក្នុងនោះ យោងតាមការបង្ហោះ​របស់ នាយក្រិន​នៅលើបណ្តាញសង្គម បានសរសេរថា « កំសត់ កូនប៉ាទាំង៣ កូនយំខឹង ម្ដាយវាជាមនុស្ស អារម្មណជាសត្វ ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ » ។

ការបង្ហោះនេះ ត្រូវបានមិត្តរួមអាជីព ក៏ដូចជាតារាកំប្លែង នាយ ហុងដា ក៏បានចូលខមមិន និងផ្តល់កម្លាំងចិត្តដល់នាយក្រិន ឲ្យតស៊ូទៅមុខទៀតផងដែរ៕