មេម៉ាយចាយរាង ពេជ្រ សោភា ដឹកដៃកំលោះសង្ហារ ឈឹម សក្កដា ថតPre Wedding
កម្សាន្ត
490

ភ្នំពេញ៖ មហាជនពិតជាបានស្គាល់ហើយ តារាចម្រៀងស្រី ប្រចាំផលិកម្មរស្មីហង្សមាស ពេជ្រ សោភា ដែលកំពុងតែទទួលបានប្រជាប្រិយភាពពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ មិនថាចាស់ក្មេង នោះទេ ។

មេម៉ាយចាយរាង ពេជ្រ សោភា បាននិងកំពុងតែសាងសុភមង្គលជាមួយតារាសម្ដែងប្រុសល្បីឈ្មោះ គឺលោក ឈឹម សក្កដា ដោយការស្វែងយល់ចិត្តគ្នាជាយូរហើយផងដែរ ។

ថ្មីៗនេះអ្វីដែលហ្វេនៗរបស់ ពេជ្រ សោភា និងលោក ឈឹម សក្កដា ពេលនេះចេញជាលទ្ធផលហើយ ដោយអ្នកទាំង២បានដឹកដៃគ្នា ថត Pre Wedding ហើយ។ ក្នុងនោះបើតាមតម្រុយខ្លះៗនោះ អ្នកទាំង២អាចនឹងចូលរោងការក្នុងពេលឆាប់ៗ ឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា ថ្ងៃណាមួយឲ្យច្បាស់នៅឡើយនោះទេ៕