ញាក់សាច់! MV បទ “ វាលខ្នង ’’ ពីTempo Tris ចង្វាក់ភ្លេងលាយឧបករណ៍ខ្មែរស្តាប់យ៉ាងពិរោះរណ្តំ អមដោយតារាស្រីសាច់សខ្ចីល្វក់រាំគ្រលែងព្រឺរោម
កម្សាន្ត
1.37K

លោក Tempo Tris ដែលមានឈ្មោះពិត ឌួង រស្មី ជាតារាចម្រៀងរ៉េប និង ជាអ្នកនិពន្ឋបទភ្លេងមួយរូប ដែលមានឈ្មោះបោះសម្លេងជាមួយនិងស្នាដៃបទចំរៀងល្បីៗជាច្រើបបទ ដូចជាបទ (គ្រលែង) (នឹកបងទេ) (អែនអន) (កុំចាកចេញបានទេ) និងបទដែលល្បីខ្លាំងមានការគាំទ្រពីសំណាក់យុវវ័យនោះគឺបទ (អ្នកក្រ) ។

តារាវ័យក្មេងរូបនេះ តែងមានការសសើរពីសំណាក់មិត្តយុវវ័យ នូវជំនាញតាក់តែងនិពន្ឋបទភ្លេង ស្ទាយរ៉េប ការតុបតែងខ្លួន និងសាងភាពភ្ញាក់ផ្អើលឲ្យមហាជនជាច្រើនលើកតាមរយៈបទចំរៀង ជាមួយនិងទេព្យកោសល្យដែលលោកមាន ។

អ្វីដែលមហាជននិងមិត្តយុវវ័យទន្ទឹងរងចាំនោះបានមកដល់ហើយ នៅវេលាម៉ោង៧យប់ម្សិលមិញនេះ MV បទ (វាលខ្នង) បានចេញជាផ្លូវការហើយ ដែលច្រៀងរៀបរាប់ពីស្ទាយសម្លៀកបំពាក់របស់នារីៗដែលនិយមលេងម៉ូត វាលខ្នង បង្ហាញសាច់ខ្នងម៉ត់សខ្ចីញ៉េញ។ ចំណែកការសម្តែងរស់រវើក ជាពិសេសនោះ គឺតារាស្រី សុទ្ឋតែជាមូដែលដ៏ស្រស់ស្អាតសាច់សខ្ចីល្វក់ រាំគ្រលែងបញ្ចេញសាច់វាលខ្នង ធ្វើឲ្យអ្នកទស្សនាមើលហើយបើកភ្នែកធំៗ និងមិនសសើរមិនបាន នូវទេសកោសល្យដឹកនាំសម្តែង អមជាមួយនិងបទចំរៀងយ៉ាងពិរោះ ជាពិសេសថែមទាំងសាច់ភ្លេងមានដាក់លាយនៅឧបករណ៍ភ្លេងខ្មែរ គឺ “ខ្លុយ’’ ដែលចង្វាក់ភ្លេងបទបែប រ៉េប មិនសូវមានច្រើនក្នុងបទដទៃៗ ។

ចង់ដឹងថា MV បទ (វាលខ្នង) នេះមានអត្ថន័យស៊ីជម្រៅបង្កប់ន័យយ៉ាងណានោះ សូមទស្សនានិងស្តាប់កម្សាន្តទាំងអស់គ្នា....