ពេជ្រ សូលីកា ច្រៀងចម្រៀងមួយបទធ្វើឲ្យគូដណ្តឹងស្រក់ទឹកភ្នែក ក្នុងថ្ងៃភ្ជាប់ពាក្យ (មានវីដេអូ)
កម្សាន្ត
1.47K

ភ្នំពេញ៖ មហាជនពិតជាបានស្គាល់ហើយ តារាចម្រៀងស្រីវ័យក្មេង ពេជ្រ សូលីកា ដែលកំពុងទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសគឺយុវវ័យផ្ទាល់តែម្តង ពេលនេះបានភ្ជាប់ពាក្យហើយ។​

ពិធីភ្ជាប់ពាក្យរបស់កញ្ញា ពេជ្រ សូលីកា បាននិងកំពុងធ្វើឲ្យបណ្តាញសង្គមមានការភ្ញាក់ផ្អើល ខណៈនាងមិនទាន់ធ្លាប់បានបង្ហើបពីថ្ងៃល្អរបស់ខ្លួននោះឡើយ នៅសុខៗក៏បង្ហាញមុខខាងប្រុសពេលទៅវត្តរួមគ្នា លុះស្រាប់តែថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នេះ ក៏រៀបចំពិធីភ្ជាប់ពាក្យ យ៉ាងអធឹមអាធ័មតែម្តង។ ចំណែកសម្រស់ទាំង២វិញ ខាងប្រុសក៏សង្ហារ ខាងស្រីក៏ស្អាត ពិតជាសមគ្នាណាស់ ។

អ្វីដែលកំពុងកក្រើកក្នុងបណ្តាញសង្គមនោះ មានការបង្ហោះវីដេអូ ចម្រៀងមួយបទ ដែលកញ្ញា ពេជ្រ សូលីកា ច្រៀងទៅកាន់គូដណ្តឹង បង្ហាញពីក្តីស្រឡាញ់ រហូតធ្វើឲ្យខាងប្រុស ស្រក់ទឹកភ្នែកញញឹមបិទមាត់មិនជិត និងមានការស្រែកហ៊ោ ពីសំណាក់ភ្ញៀវដែលចូលរួមផងដែរ៕