ប៉ែន ចំរ៉ុង ប្រកាសជំហរបើកជំនួញធំ២ឲ្យកក្រើកស្រុកខ្មែរ ក្រោយរៀបការរួច
កម្សាន្ត
454

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយ ពីប្រជាប្រិយភាពរបស់តារាសម្តែង និងពិធីករដ៍ល្បី គឺលោក ប៉ែន ចំរ៉ុង ដែលតែងតែទាញយកនូវចំណាប់អារម្មណ៍ពីទស្សនិកជន ដោយមានភាពសប្បាយរីករាយ គ្រប់ពេលមានវត្តមានរបស់លោក ក្នុងកម្មវិធីអ្វីមួយ។

ជាក់ស្តែងក្រោយជួបព្យុះភ្លៀងក្នុងជីវិតស្នេហា ពេលនេះ លោក ប៉ែន ចំរ៉ុង បាននិងកំពុងតែដឹកដៃម្ចាស់បេះដូងរបស់លោក ចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

បើតាមប្រភពព័ត៌មាន តារាសម្តែង លោក ប៉ែន ចំរ៉ុង នឹង​ចូល​រោងការ​តាម​ប្រពៃណី​ ​នៅ​ថ្ងៃទី​ ​២៨​ ​វិច្ឆិកា ខាងមុខ​នេះ​ ​នៅលើទឹកដី​ដឹ​ព្រីមៀ​រសែន​សុខ ​អាគារ​ ​B ដោយមានការអញ្ជើញភ្ញៀវចូលរួមប្រមាណជា៦០តុផងដែរ។

អ្វីដែលសំខាន់នោះ ពិធីករលោក ប៉ែន​ ចំរ៉ុង ប្រកាសជំហរ នឹងបង្កើតជំនួញធំ២ ឲ្យកក្រើកក្នុងប្រទេសកម្ពុជា នោះគឺ វិនិយោគលើ​វិស័យអចលនទ្រព្យ និង​ផលិតផលថែរក្សាសម្ផស្ស ក្រោយពីលោករៀបការរួច ៕