បុរសម្នាក់ដាច់ខ្លួនជាពីរ​ ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង​ ក្រោយជិះម៉ូតូ​ ត្រូវរថយន្តបេីកកៀរនឹងកិនពីលេី​ នៅកំណាត់ផ្លូវជាតិលេខ៥​ ក្នុងខណ្ឌព្រែកញ្នៅ​ (មានវិដេអូ)
ព័ត៌មាន
1.31K

ភ្នំពេញ​៖​ សាហាវណាស់​ ! បុរសម្នាក់បានដាច់ខ្លួនជាពីរ​ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នៅនឹងកន្លែងកេីតហេតុ​ នឹងម្នាក់ទៀត​ របួសស្រាល​ ក្រោយជិះម៉ូតូ​ឌុបគ្នា ត្រូវរថយន្តធុនធំ​ មិនចាំម៉ាក​ បេីកកៀរនឹងកិនពីលេី​ នៅតាមបណ្តោយផ្លូវជាតិលេខ៥​ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​​ នាវេលាម៉ោង​២រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៩​ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃេីញ​ ជនរងគ្រោះទាំង​២នាក់​ ជិះម៉ូតូម៉ាក​ ហុងដាឌ្រីម​សេ១២៥​ ១គ្រឿង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​1BA-6930 ឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៥​ ក្នុងទិសដៅពីកេីតមកលិច​ ខណ:មកដល់កន្លែងកេីតហេតុ​ ក៏ត្រូវរថយន្តធុនធំ​ មិនចាំម៉ាកនឹងស្លាកលេខ​ ១គ្រឿង​ បេីកមកកៀរ​ ធ្វេីអោយដួល​ រួចរថយន្ត​ ក៏ជ្រុលបេីកទៅកិនជនរងគ្រោះដែលអង្គុយក្រោយ​ អូសជាច្រេីនម៉ែត្រ​ បណ្តាលអោយដាច់ខ្លួនជាពីរ​ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នៅនឹងកន្លែង​កេីតហេតុ ចំណែកម្នាក់ទៀត​ របួសស្រាល​ រីឯរថយន្តបានបេីករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកេីតហេតុភ្លាមៗតែម្តង​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកធ្វេីកំណត់ហេតុ​យកម៉ូតូទៅរក្សាទុក រួចធ្វេីការទាក់ទងទៅក្រុមគ្រួសារអោយចុះមកទទួលសព​ យកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕