ចុះបង្ក្រាបបៀរ (ស៊ីគូថៃ) អ្នកលេងរត់អស់ សល់តែបៀរនិងកម្រាល
ព័ត៌មាន
345

កណ្តាល៖ សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងបៀរ (ស៊ីគូថៃ) ក្រោមផ្ទះមួយកន្លែង តែពេលទៅដល់ ពួកគាត់បាននាំគ្នារត់អស់ ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១៥.១០នាទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ ព្រែកតាបន់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដោយមានការណែនាំពីលោកអធិការ ចំពោះគោលដៅលេងល្បែងស៊ីសងខុសច្បាប់ ក្នុងនោះផ្នែកជំនាញយុត្តិធម៌ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះដល់ចំណុចផ្ទះឈ្នោះ គង់ស៊ីថេត ហៅក្រៅ ទូច ដែលជាគោលដៅលេងល្បែងស៊ីសង បៀរ(ស៊ីគូថៃ ) ឃើញមានមុខសញ្ញាជាស្ត្រីចាស់ៗចំនួន៤ទៅ៥នាក់កំពុងលេង។ ហើយពេលកម្លាំង ចូលដល់ក្រុមអ្នកលេង ក៏នាំគ្នារត់បាត់អស់ ហើយបន្សល់ទុកវត្ថុតាង១ចំនួន នៅក្នុងវង់ រួមមាន៖ បៀរនីឡុង ៥២ សន្លឹក និងកំរាលភួយពណ៌ក្រហម ០១ យកមករក្សាទុកនៅប៉ុស្តិ៍កំពង់ស្វាយ៕