ថ្ងៃខួបកំណើតគេបែរជាផឹកស្រាស្រវឹងទាស់សម្តីគ្នា ទាញពូថៅកាប់រងរបួសធ្ងន់
ព័ត៌មាន
263

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ផឹកស្រវឹងទាស់សម្តីគ្នា យកពូថៅកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកម្មវិធី ខួបកំណើតឈ្មោះ វែង រ័តធឿន ស្ថិតនៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ៃ វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីនៅ ភូមិឃុំ កើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះមានឈ្មោះ ឡុង ហ៊ាង ភេទប្រុស ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា ត្រូវចំនួន០៣ពូថៅ ចំមុខមួយពូថៅ ចំសៀតថ្កាមួយពូថៅ ចំខាងក្រោមកញ្ចឹងកមួយពូថៅ បណ្តាលឲ្យជនរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺភ្លាមៗ។

ចំពោះមូលហេតុ៖ ផឹកស្រាស្រវឹង ហើយទាស់សម្ដីគ្នា។

សូមបញ្ជាក់៖ ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួន រហូតដល់វេលាម៉ោង១០ និង៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ទើបកម្លាំងស្នាក់ការសន្តិសុខវាលធំ សហការជាមួយប្រជាការពារភូមិ ឃាត់ខ្លួន និងវត្ថុតាង បញ្ជូនមកកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ បន្តនិតិវិធី៕