រថយន្តតម្លៃ ជិតកន្លះលានដុល្លារអាមេរិក របស់ឯកឧត្តម ហ៊ុនជា ត្រូវបានគេបើកបុក តែឯកឧត្តមអាណិតមិនទារសំណង ថែមទាំងអាណិតប្អូនគេ ប្អូនយើង..
ព័ត៌មាន
10.3K

ភ្នំពេញ​៖ យោងតាមគណនីហ្វេសប៊ុក ឯកឧត្ដម​ ហ៊ុន​ ជា​ បានបង្ហោះករណី ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ MG ពណ៌​ស​ ពាក់​ស្លាក​លេខ​ 2AJ-8809 បានបើកមក​ប៉ះ​រថយន្ត​របស់​ឯកឧត្តម​ដែលមានតម្លៃ ជិតកន្លះលានដុល្លារអាមេរិកឯណោះ បណ្តាលឲ្យរង​ខូចខាតចំហៀងខាងក្រោយ។

ក្នុងនោះ ឯឧត្តម ហ៊ុន ជា បានបង្ហោះទាំងស្រុងថា ៖ « អាណិតណាស់ ប្អូនគេ ប្អូនយើង ខ្ញុំប្រាប់គាត់ថា កុំយំវា មិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរឲ្យប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលស៊យ តែយ៉ាងណាក៏គួរបើកបរដោយមានការប្រុងប្រយត្ន័ផង »។

សណ្តានចិត្តសណ្តោសប្រណី របស់ឯកឧត្តម នាពេលនេះ បានធ្វើឲ្យមហាជនជាច្រើនមានការស្ញើចសរសេរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៍ធំធេងនៃការលើកលែងទោស របស់ឯកឧត្តមផងដែរ៕