ឯកឧត្តម គួច ចំរើន ចុះពិនិត្យផ្លូវ​មួយចំនួនដែលកំពុងអភិវឌ្ឍន៍ ក្រោយពេលស្បើយទឹកភ្លៀង
ព័ត៌មាន
216

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ​ បានដឹកនាំមន្ត្រីជំនាញ ចុះធ្វើការពិនិត្យផ្លូវ​មួយចំនួន ដែលកំពុងអភិវឌ្ឍន៍ ស្ថិតនៅក្នុងខេត្តព្រះសីហនុ។

ការចុះទៅពិនិត្យរបស់ឯកឧត្តម អភិបាលខេត្ត ធ្វើឡើងស្របពេលដែលគម្រោងស្ថាបនាជួសជុលផ្លូវ ក្នុងខេត្តបានចាប់ដំណើរការ ក្រោយពេលស្បើយទឹកភ្លៀង ។

ក្នុងនោះ យោងតាមរបាយការណ៍បង្ហាញដោយរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ក្រុមការងារ និងក្រុមហ៊ុនដែលទទួលស្ថាបនាជួសជុលនេះរួមមាន៖

១. កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩.៣៦៥ម ចំនួន ០១ខ្សែ ។

២- កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង ៥.៣៦៥ម ចំនួន ០១ខ្សែ

៣- ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣.៣៦០ម ចំនួន ០៥ខ្សែ

៤- ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ស្ថាបនាមហាវិថីរាម លេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១.៦០៣ម ចំនួន ០២ខ្សែ ។

៥- ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែងសរុប ១២.៥៧២ម. ចំនួន ០៩ខ្សែ ។

៦– ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦.៥០៦ម ចំនួន ១ខ្សែ

៧- ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥.៥៦២ម ចំនួន ០៥ ខ្សែ។

គម្រោងនេះនឹងប្រើពេល៨ខែឲ្យរួចរាល់ជាស្ថាពរ៕