(ព័ត៌មានបន្ថែម) សពដែលស្លាប់ផ្កាប់មុខ ដុតទាំងដៃជាប់ខ្នោះពីក្រោយ សង្ស័យអាចជាជនជាតិចិន ដោយមានស្នាមសាក់រូបព្រះម៉ែ..
ព័ត៌មាន
963

បាត់ដំបង៖ (ព័ត៌មានបន្ថែម) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ ត្រូវបានគេដុត ដោយមានប៉ែលនៅក្បែរ ថែមទាំងដៃជាប់សងខាង ត្រូវបានគេវាយខ្នោះមកខាងក្រោយថែមទៀត ។

ករណីឃាតកម្មដ៍សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ចំណុចគល់ស្ពាន​ដងទង់ ក្នុង​ភូមិ​ដងទង់ ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានសាក់រូបព្រះម៉ែ សង្ស័យអាចជាជនជាតិចិន ភេទប្រុស អាយុ៤០ឆ្នាំ ហើយបើតាមការសន្និដ្ឋាន សាកសពស្លាប់ទាំងដៃជាប់ខ្នោះមកខាងក្រោយ ហើយដុតភ្លើងដើម្បីបំផ្លាញសាកសព ដោយមានប៉ែលចូកដីនៅក្បែរសពផងដែរ ។

ពេលនេះសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវបន្តទៀត៕