រថយន្តហាយឡែនឌ័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AL-2416 ត្រូវចោរលួចយកទៅបាត់ទាំងយប់ នៅខណ្ឌខណ្ឌពោធិ៍សែណជ័យ
ព័ត៌មាន
323

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវជនសង្ស័យលួចយកទៅបាត់ ដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ច កាលពីវេលាម៉ោង១និង៣០យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ នៅចំណុចភូមិព្រែទារ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា រថយន្តរបស់គាត់ជារៀងរាល់ថ្ងៃគឺទុកនៅមុខផ្ទះនៅចំណុចកើតហេតុខាងលើជាធម្មតា លុះដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានលាងរថយន្តឡើងស្អាតហើយទុកមុខផ្ទះ ក៏ត្រូវជនសង្ស័យលួចយកទៅបាត់ ដោយជនរងគ្រោះងឿងឆ្ងល់ថា ហេតុអីរថយន្តស៊េរីទំនើបមុខផ្ទះជាច្រើនមិនលួចបែរជាលួចរថយន្តរបស់គាត់បែបនេះ ក្រោយកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅបស្តិ័នគរបាលចោមចៅទី៣ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕