បុរសម្នាក់វិលមុខ ធ្លាក់ពីលើជណ្តើរ ស្លាប់មួយរំពេច
ព័ត៌មាន
372

កំពង់ធំ៖ បុរសម្នាក់ បានធ្លាក់ពីលើផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ផ្អើលបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ ជៀប តាំ ភេទប្រុស អាយុ៦៥ឆ្នាំ បានស្លាប់ខណៈដែលចុះមកដាំទឹក ហើយឡើងទៅលើផ្ទះ វិលមុខធ្លាក់ជណ្តើរ បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕