ស្ងាត់ៗ!! Songha​-​សង្ហា ចេញបទថ្មីចាក់ដោត«លះបង់»
កម្សាន្ត
930

ប្រិយមិត្តពិតជាបានស្គាល់មកហើយ លោក Songha​-​សង្ហា ដែលជាតារាចម្រៀង Original Song មួយរូបទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យ​ ក៏ដូចជាអ្នកគាំទ្រផងដែរ នូវបទចម្រៀងរបស់លោកកន្លងៗមក ដូចជាបទ​​ចម្រៀង«CRUSH​»ដែលលោកធ្លាប់បានចូលរួមប្រឡងប្រជែងនៅក្នុងកម្មវិធី The MIC Cambodia ២០១៥ ​និងបទ«Sad Night»រួមទាំងបទចម្រៀងរបស់លោកជាច្រើនទៀតផង។

កាលពីពេលថ្មីៗនេះ លោក Songha​-​សង្ហា ក៏បានបញ្ចេញនូវបទចម្រៀងថ្មីមានចំណងជើងថា«លះបង់» ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដែលរាប់រៀបពីសាច់រឿងពិតតែម្តង ពីការឈឺចាប់របស់បុរសម្នាក់ សុខចិត្តលះបង់មនុស្សដែលខ្លួនស្រឡាញ់ទៅឲ្យអ្នកផ្សេងមើលថែ ហើយក៏សុខចិត្តដើរចេញពីគេ..។​

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ​លោក ​Song Ha ក៏ជាComposerបទចម្រៀង​« អូនស្អាត​(OUN SART)» របស់លោកLil Tzickនិង B.o.B និងជាProducer​បទ​«ព្រាននារី(​ឱបចង្កេះ)»របស់ វណ្ណដានិង​TEMPO TRI រួមទាំងបទ J+O ផងដែរ។

ក្នុងនោះលោក ​Song Ha បានបញ្ជាក់ប្រាប់​TVFB ថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងចេញជាអាល់ប៊ុមបទចម្រៀងថ្មីផងដែរ សង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលរួមគាំទ្រផងណា៕

កុំឲ្យខាតពេលចូលទស្សនាបទចម្រៀងទាំងអស់៖