អតីតអ្នកសិល្បៈមួយរូប កំពុងមានបញ្ហាសតិវង្វេងវង្វាន់ បាត់ខ្លួន២ថ្ងៃហើយគ្មានដំណឹង
កម្សាន្ត
3.73K

ភ្នំពេញ៖ ស្ត្រីម្នាក់ ដែលជាអតីតអ្នកសិល្បៈមួយរូប តែបច្ចុប្បន្ន កំពុងមានបញ្ហាសតិវង្វេងវង្វាន់ បានបាត់ខ្លួនចេញពីផ្ទះ ដោយធ្វើឲ្យក្រុមគ្រួរសារសាច់ញាតិមានការព្រួយបារម្ភជាខ្លាំង ។

ក្នុងនោះយោងតាមគណនី Facebook ឈ្មោះ Patsiniet Siniet បានបង្ហោះនៅក្នុងបណ្តាញសង្គម ថា« បើបងប្អូនណាបានប្រទះឃើញ កូនស្រីខ្ញុំ ក្នុងរូបនេះ សុំជួយទាក់ទងមកខ្ញុំផង គាត់បានបាត់ពីផ្ទះ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បាត់ខ្លួន២ថ្ងៃហើយ ទៅទាំងគ្មានលុយជាប់ខ្លួនសោះ មិនដឹងពេលនេះបានហូបបាយ ហូបទឹកនៅនោះទេ.. ណាមួយគាត់សតិស្មារតីមមិនសូវល្អ បើបងប្អូនបានឃើញជួយយកតែបុណ្យទៅ ខ្ញុំពិតជាបារម្ភណាស់ បើឃើញសុំជួយទាក់ទងមកផងបងប្អូន 088 329 1440 » ៕