ឃ្លានផឹកពេកទេដឹង!!! រវល់រាប់លុយជាមួយកូនស្រី ត្រូវជនសង្ស័យចូលលួចស្រាបៀរចេញពីក្នុងផ្ទះធ្វើប្រងើយ ត្រូវជនរងគ្រោះឃើញដើរតាមក្រោយ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួន!!!
ព័ត៌មាន
453

កណ្តាល៖ ជនសង្ស័យម្នាក់លត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយចូលលួចស្រាបៀរចេញពីតូបលក់ចាបហួយមួយកន្លែង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២០និង២៨នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ​ទន ហ៊ន ភេទអាយុ៣៩ឆ្នាំជនជាតិ ខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យម្នាក់ ឈ្មោះថន វ៉ាន់ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក​៖ ស្រាបៀរចំនួន១៣កំប៉ុង

សម្ភារបាត់បង់៖ ស្រាបៀរចំនួន១កេស ។

ដំណើរ​រឿង​ហេតុ​៖ នៅ​មុនពេលកេីតហេតុ​ជនរងគ្រោះកំពុងតែអង្គុយរាប់លុយជាមួយកូននៅក្នុងផ្ទះ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យលីស្រាបៀរចេញពីផ្ទះរបស់ខ្លួនដើរយ៉ាងលឿនតាមមាត់ព្រែកសំដៅទៅទិសខាងលិច ។ ជនរងគ្រោះបានដើរតាមពីក្រោយជនសង្ស័យបានចម្ងាយប្រហែលជា ១០០០ម៉ែត្រ ឃើញជនសង្ស័យដាក់ស្រាបៀរចុះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍រដ្ឋបាល រួចបញ្ជូនមកកាន់អធិការដ្ឋានបន្តដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕