ផ្អើលអ្នកជំងឺរត់ចែកជើងគ្នា ផ្ទុះអុកស៊ីសែនឆាបឆេះឡានសាមុយយ៉ាងសន្ធោសន្ធៅ នៅក្នុងមន្ទីរពេទ្យលោកសង្ឃ មានរងអ្នករបួសម្នាក់
ព័ត៌មាន
663

រាជធានីភ្នំពេញ ៖ បើតាមលោកអភិបាលខណ្ឌទួលគោក ឯកឃុនដឿន បានធ្វើការបញ្ជាក់ព័ត៌មាន មកកាន់ TVFB នៅកន្លែងកើតហេតុ ថាករណីការផ្ទុះធុងខ្យល់ អុកសុីសែន បណ្ដាលឲ្យឆាបឆេះរថយន្តសាមុយរបស់មន្ទីរពេទ្យលោកសង្ឃ គឺរថយន្តសាមុយនេះ ត្រៀមនឹងដឹកអ្នកជំងឺចេញទៅ ខេត្តកំពង់ស្ពឺ តែមិនទាន់បានចេញដំណើរទៅផង ស្រាប់ែតពេទ្យកំពុង ដោះដូរ ធុងអុកសុីសែននោះ ស្រាប់តែផ្ទុះ ឆាបឆេះជាអណ្ដាតភ្លើងតែម្តង ។ ដែលបង្កអោយមាន អគ្គីភ័យឆាប់ឆេះរថយន្តសាមុយ និងភ្ញាក់ផ្អើលយ៉ាងខ្លំាងដល់អ្នកជំងឺរត់ចែកជើងគ្នាចេញពីបន្ទប់មកខាងក្រៅរកកន្លែងមានសុវត្ថិភាព នៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅក្នុងសង្កាត់ ទឹក ល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលកើតឡើងនៅក្នុងមន្ទីរពេទ្យ ព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។

ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការបាញ់ ពន្លត់នូវភ្លើងដែលកំពុងឆាបឆេះយ៉ាងខ្លាំងក្លានោះ ។ តែយ៉ាងណាភ្លើងបានឆេះ បំផ្លាញរថយន្តសាមុយ ដែលនៅក្បែរគ្នានោះបណ្ដាលឱ្យខូចខាតចំនួន ៣ គ្រឿងនិងអ្នកបើកបរម្នាក់រងរបួសរលាកមួយចំហៀងខ្លួនផងដែរ ៕