ជិះទូកត្នោតទៅបេះផ្កាស្នោរនៅចំណុចទឹកជ្រៅ ស្រាប់តែក្រឡាប់ទូកលិចបាត់ទាំងពូទាំងក្មួយ...
ព័ត៌មាន
991

ភ្នំពេញ៖ មនុស្សចាស់ និងក្មេងសរុបចំនួន២នាក់ បានជិះទូកទៅបេះផ្កាស្នោរនៅចំណុចទឹកជ្រៅ ស្រាប់តែក្រឡាប់ទូក លង់ស្លាប់ទាំង២នាក់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ចំណុចអូរក្រៅ ក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់នេះរួមមាន៖

១ឈ្មោះ ចយ សម្ផស្ស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាកសិករ (ជាពូ)

២ឈ្មោះ ដន រិទ្ធ ភេទប្រុស អាយុ៦ឆ្នាំ មុខរបរជាសិស្ស (ជាក្មួយ)

អ្នកទាំង២ រស់នៅក្បែរទីតាំងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ពូក្មួយ បានជិះទូកត្នោត ទៅបេះផ្កាស្នោ ក្នុងរណ្តៅដែលគេជីកដីលក់ នៅចំណុចដែលមានទឹកជ្រៅ ពេលនោះមិនដឹងយ៉ាងម៉េចស្រាប់តែក្រឡាប់ទូក ធ្លាក់មនុស្សចូលក្នុងទឹក ទាំង២នាក់ពូក្មួយផ្អើលប្រជាពលរដ្ឋចុះជួយស្រង់ ទម្រាំឃើញ អកុសលបានស្លាប់ទាំង២នាក់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យបានឲ្យដឹងថា ពិតជាលង់ទឹកស្លាប់ពិតមែន និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕