បង្ក្រាបករណីគ្រឿងញៀន​នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនបាន៥កញ្ចប់!
ព័ត៌មាន
252

ឧត្តរមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្រ្កាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយករណី កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្រវ៉ាតក្រុង ស្ថិនៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន០៥ កញ្ជប់។ 

ជនសង្ស័យឃាត់ខ្លួនទាំង៣នាក់នោះមាន៖

១- ឈ្មោះ រ៉ម ធី ហៅអុី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំណប់សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

២. ឈ្មោះ អៀច សុគុន្ធ ហៅហើម ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

៣.ឈ្មោះ ឡុម ប៉ៅ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ICE ចំនួន ០៥ កញ្ជប់ ស្មើ ១០.០៧ ក្រាម ទូរស័ព្ទដៃចំនួន០៣ គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពុងសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធី៕