ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ហើមស្អុយនៅក្នុងចំការស្វាយចន្ទី
ព័ត៌មាន
573

ខេត្តសៀមរាប៖ សាកសពបុរសម្នាក់ ស្លាប់ក្នុងសភាពហើមស្អុយទៅហើយក្នុងចំការស្វាយចន្ទី ត្រូវបានអ្នករត់ រ៉ឺម៉កកង់បីម្នាក់ ប្រទះឃើញ ប្រញាប់មករាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ យ៉ាន់ ធារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កដឹកភ្ញៀវ ស្នាក់នៅកន្លែងកើតហេតុ មានជំងឺប្រចាំកាយ លើសឈាមធ្លាប់ប្រកាច់ម្តងរួចមកហើយតែងតែផឹកស្រាម្តងម្កាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យទៅលើសាកសពបានឲ្យដឹងថា ស្លាប់ដោយសារខ្យល់.គពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕