ស្រីស្អាតចិត្តធម៌ម្នាក់ ជួយសង្គ្រោះបុរសម្នាក់ដោយមិនខ្វល់ឈាមប្រឡាក់ខ្លួន
ព័ត៌មាន
5.62K

ភ្នំពេញ៖ បុរសម្នាក់ សង្ស័យស្រវឹង បានជិះម៉ូតូក្នុងល្បឿនលឿន អកហ្សឺជាមួយរថយន្តដឹកទឹកកក ចាប់ហ្វ្រាំងបោកទៅលើផ្លូវ ដួលបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបាននារីស្រស់ស្អាតម្នាក់ មានចិត្តធម៌ ឃើញហើយមិនឈរមើលនោះទេ គឺបានជួយសង្គ្រោះជនរងគ្រោះបឋម រហូតមានឈាមប្រឡាក់ខ្លួនក៏មិនខ្វល់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១ ភូមិក្បាលទនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកនារីស្រស់ស្អាតនោះ ក៏ត្រូវបានមហាជនកោតសរសើរពីទឹកចិត្តដ៍ល្អ ដែលនាងមានផងដែរ៕