ស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយខ្ចីលុយគេជាង ៧ម៉ឺនដុល្លារ គេចវេសមិនសង
ព័ត៌មាន
9.68K

ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការចាប់ឃាត់ខ្លួនតាមដីកាបង្គាប់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ធ្វើឡើងតាមដីកាបង្គាប់របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ស្ត្រីខាងលើនេះមានឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ ស្នាក់នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានប្តីឈ្មោះ អ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ ក្រោយបានខ្ចីលុយរបស់ជនរងគ្រោះប្រមាណជាង៧ម៉ឺនដុល្លារ លុះដល់ថ្ងៃត្រូវសង បែរជាគេចវេស ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងតែម្ដង។

បច្ចុប្បន្នស្ត្រីខាងលើត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៀត៕