ក្រសួងវប្បធម៌ នឹងចាត់ការតាមច្បាប់ចំពោះបុរសម្នាក់ ដែលបង្ហោះ ពីសង្គ្រាមភាពយន្តខ្មែរ-ថៃ ក្រោយផ្ទុះរឿងខ្មែរចម្លងរឿងថៃពេញបណ្តាញសង្គម (មានវីដេអូ)
កម្សាន្ត
1.64K

ភ្នំពេញ៖ យោងតាមការបង្ហោះ របស់នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានសរសេរទាំងស្រុងថា « ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ Account Facebook ឈ្មោះ Ma Nout ដែល បានបង្ហោះព័ត៌មាន ដោយប្រើពាក្យពេចន៍ ប្រមាថមាក់ងាយ បរិហារកេរ្តិ៍ដោយគ្មានមូលដ្ឋាន មកលើមន្ត្រីរាជការនាយកដ្ឋានសិល្បភាពយន្ត ជាហេតុធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្រ្តីរដ្ឋបាលសាធារណៈ »។