​កីឡាករ ឡុង សុភី៖ ​ឆ្នាំនេះខ្ញុំបានលេខ១ដូចឆ្នាំមុន«មេដៃមាស»​ប៉ុន្តែនៅតែលុយ៣០ម៉ឺន ដូចកាលខ្ញុំប្រកួត១៥ឆ្នាំមុន ក៏លេខ១បាន៣០ម៉ឺនដដែល

កីឡាករប្រដាល់ លោក ឡុង សុភី ដែលជាកីឡាប្រដាល់ដ៏ល្បីម្នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារថា«បានមេដៃមាស​ហើយ»។ ក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើន បានសម្តែងការត្រេកអរ ចំពោះកីឡាប្រដាល់ខ្មែរយើង មានថ្វីដៃដ៏អស្ចារ្យ អាចដណ្តើមមេដៃមាសបាន។​

​មិនតែប៉ុណ្ណោះ លោកក៏បានបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុកទៀតថា«ឆ្នាំនេះខ្ញុំបានលេខ១ដូចឆ្នាំមុន នៅតែលុយ៣០ម៉ឺន កាលខ្ញុំប្រកួត១៥ឆ្នាំមុន ក៏លេខ១បាន៣០ម៉ឺន តែ១៥ឆ្នាំនេះក៏៣០ម៉ឺន ខ្ញុំខំហើយបានលេខ១ហើយ អរគុណច្រើនណាស់បងប្អូន»។

លើសពីនេះ តាមបើគណនី​ Chuon Samnangboxing បានបង្ហោះសារឲ្យដឹងថា«សូមអបអរសាទរ ក្រុមកីឡាកប្រដាល់គុនខ្មែរ(៨ប្រភេទទម្ងន់)នឹងប្រដាល់សកល​(៨ប្រភេទទម្ងន់)របស់អង្គភាពកីឡានគរបាលជាតិ ក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមប្រកួតកីឡា ជំរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ​រយៈពេល៥ថ្ងៃ(៧-១១ ខែតុលា ឆ្នាំ២០១៩​) ក្រោមការដឹកនាំ​របស់ ឯកឧត្តម ឧត្តមសេនីយឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់ សម្តេច ក្រឡាហោម ស ខេង នឹងជាប្រធានអង្គភាពកីឡា ឯកត្តម ម៉ក សំអុល ប្រធាន សមាគមន៏លោកយឺន ពន្លកប្រតិភូ លោក វីរសេនីយ៍ត្រី គង់ ចាន់ធីណា ប្រតិភូ លោកអនុសេនីយឯក ជួន សំណាង គ្រូបង្វឹក លោកស្រី ឡុង រ៉ាវី គ្រូលទ្ធផល ទទួលមេដាយដូចខាងក្រោម៖

ទី១.កីឡាករ ម៉ាង សាម៉េត ហៅ ម៉ន សាម៉េត(៥៧គក) (មេដាយមាស)គុនខ្មែរ។

ទី២​.កីឡាករ សែម ណាង ហៅឡុង សំណាង(៦៣.៥គក)(មេដាយមាស)គុនខ្មែរ។

ទី៣.​កីឡាករ នី សុភី ហៅឡុង សុភី(៧៥គក)(មេដាយមាស)សកល។

ទី៤​.កីឡាករ ម៉ាង ព្រហ្មម៉ាញ ហៅ ម៉ន ព្រហ្មម៉ាញ(៦៩គក)(មេដាយមាស)សកល។

ទី៥​.កីឡាករ អ៊ូច ធារិទ្ធ (៥៦គក)(មេដាយមាស)សកល។

ទី៦​.កីឡាករ ផល សុភ័ត្រ ហៅ ផល សោភ័ណ្ឌ(៦៤គក)(មេដាយមាស)សកល។

ទី៧​.កីឡាករ បាង ណុន (៥២គក)(មេដាយមាស)សកល។

ទី៨​.កីឡារ មុត សំបូរ ហៅ មុត ខ្លឹមខ្មៅ(៦៧គក)(មេដាយប្រាក់)គុនខ្មែរ។

ទី៩​.កីឡាករ ប៊ន ពន្លិត (៤៨គក)(មេដាយប្រាក់)គុនខ្មែរ។

ទី១០​.កីឡាករ រិន ដាវិត (៥៤គក)(មេដាយប្រាក់)គុនខ្មែរ។

ទី១១​.កីឡាករ នូវ សុទី (៤៩គក)(មេដាយប្រាក់)សកល។

ទី១២​.កីឡាករ ផាន់ គ្រាន់(៨១គក)(មេដាយសំរិត)សកល។

និងទី១៣.កីឡាករ ឈឿង ល្វៃ ហៅឡុង ល្វៃ(៧១គក)(មេដាយសំរិត)គុនខ្មែរ ​សរុប មេដាយមាស៧, មេដាយប្រាក់៤​​ និង​​មេដាយសំរិត២៕