សង្ស័យងងុយដេក! រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេឡា បុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ
ព័ត៌មាន
536

ខេត្តព្រៃវែង ៖ រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេឡា មួយគ្រឿងសង្ស័យបើកបរខ្វះការប្រុងប្រយត្ន័ បានរេចង្កូតមកបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង ទាំងកណ្តាលយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេឡា មួយគ្រឿងនេះ គឺពាក់ស្លាកលេខ ភ្នំពេញ 3D-9500 បើកបរដោយឈ្មោះ ខាត់ គីមបូ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអំពិលជុំ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ១១ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ផ្លូវ បុកចូលផ្ទះប្រជាពលរដ្ឋបាក់ជើងសរសរចំនួន១ដើម។ តែសំណាងណាស់គ្មានរណាម្នាក់រងរបួសនោះទេ ៕