ចាប់ខ្លួនមនុស្សប្រុសស្រី៤នាក់ ដកហូតគ្រឿងញៀន៧កញ្ចប់ធំ ក្នុងករណី២ផ្សេងគ្នា
ព័ត៌មាន
419

កំពង់ចាម ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជំនាញស្រុកព្រៃឈរ ជំនាញស្រុកជើងព្រៃ និងជំនាញស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុច២ទីតាំងផ្សេងគ្នា នៅស្រុកព្រៃឈរ និងស្រុកបាធាយ ។

ជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ ក្នុងនោះរួមមាន៖ ទី១ ឈ្មោះ កុល ភារុណ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រង៉ែលើ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ទី២ឈ្មោះ មាស ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល , ទី៣ឈ្មោះ នឿន នៀត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម និងជនសង្ស័យទី៤ ឈ្មោះ គង់ ស្រីហ៊ុច ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិភូមិថ្មី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដកហូតវុត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ (ធំ០៤កញ្ចប់), ទូរស័ព្ទដៃចំនួន០២គ្រឿង, ម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕